Popular Posts

Sunday, February 21, 2016

Filled Under:

កាហ្វេ ៣ពែងក្នុងមួយថ្ងៃ អាចជួយព្យាបាលជំងឺថ្លើម

Share

ប្រែសម្រួល៖ Panha Hang
មែលប៊ន៖ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី បានបង្ហាញថា អ្នកដែលទទួល ទានកាហ្វេច្រើនជាង ២ពែង ក្នុងមួយថ្ងៃ អាចជៀសផុតពីគ្រោះថ្នាក់នៃជំងឺថ្លើម។ នេះបើយោង តាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥។
ការសិក្សា ដែលត្រូវបានធ្វើឡើងនៅមហាវិទ្យាល័យ ម៉ូណាស៍ ក្នុងទីក្រុងមែលប៊ន ប្រទេស អូស្រ្តាលី បានធ្វើការវិភាគលើ អ្នកជំងឺថ្លើមចំនួន ១.១០០នាក់ នៅមណ្ឌលសុខភាព ហើយ បានរកឃើញថា កាហ្វេពិតជាអាចកាត់បន្ថយគ្រោះថ្នាក់នៃ ជំងឺថ្លើមមែន។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការទទួលទាន កាហ្វេ ២ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយភាពទ្រុធទ្រោម នៃជំងឺ រលាកថ្លើមប្រភេទ C ដល់ទៅ ១៣ភាគរយ។ ដោយឡែក យោងទៅ តាមការសិក្សាស្រាវជ្រាវនេះដែរ ក៏បានបង្ហាញឲ្យឃើញទៀតថា ប្រសិនបើអ្នកទទួលទានកាហ្វេ៤ពែងក្នុងថ្ងៃ អាចកាត់បន្ថយ ជាតិខ្លាញ់នៅក្នុងថ្លើមដល់ទៅ ៤០ភាគរយផងដែរ។
គួរបញ្ជាក់ដែរថា យោងតាមស្ថិតិបច្ចុប្បន្នរបស់អូស្រ្តាលី បានបង្ហាញថា ជនជាតិអូស្រ្តាលីជាង ៦ លាននាក់ត្រូវបាន រងគ្រោះដោយជំងឺថ្លើម ដោយអ្នកខ្លះមានជំងឺខ្លាញ់រុំថ្លើម ជំងឺរលាកថ្លើមប្រភេទ B និង C៕

0 comments:

Post a Comment

2014 © Movieism
RealMag theme by Templateism - Published By Gooyaabi Templates | Powered By Blogger